នៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន ២នាក់ សហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន ១នាក់ ចុះល្បាតនៅចំណុចអណ្តែងធំ UTM445337-1473829 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន ៧សន្លឹក។ចំណែកនៅតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកអនុប្រធានការិយាល័យ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន ៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿង ចុះល្បាតនៅចំណុចភ្នំរយ UTM419414-1513959 ស្ថិតនៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ដោយបានប្រទះឃើញរណាយន្តខ្នាតធំ១ គ្រឿងរបស់អញ្ញាតជន ដែលនាំចូលដោយគ្មានការអនុញ្ញាត ហើយលាក់ទុកក្នុងព្រៃ ។
វត្ថុតាងបានយកទៅរក្សាទុកនៅស្នាក់ការអូរប៉ារ៉ា រួចមន្រ្ដីជំនាញបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន ១០សន្លឹក។
នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន ២នាក់ ប្រើប្រាស់ម៉ូតូ ២គ្រឿងបានសហការជាមួយសហគមន៍ភ្នំពកចំនួន ១នាក់ បានចុះល្បាតនៅចំណុចភ្នំស្រឡៅ UTM0456344-1484001 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ដោយបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន ៦សន្លឹក ៕