ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីជំនាញក្នុងការិយាល័យបានសហការជាមួយមន្រ្តីរដ្ឋបាលក្រុងសៀមរាប បានចុះពិនិត្យទីតាំង និងស្នើសុំបិទដំណើរការរោងចក្រលាយបេតុងធុនតូចរបស់ក្រុមហ៊ុនក្នុងភូមិសាស្រ្តក្រុងសៀមរាប ចំនួន២ ទីតាំង៖ ១)រោងចក្រលាយបេតុងធុនតូចក្រុមហ៊ុន ស៊ីផិក របស់ឈ្មោះ Thirachet Wipara ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ២)ស្នើសុំបិទរោងចក្រលាយបេតុងធុនតូចរបស់ក្រុមហ៊ុន កោះពេជ្រ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។ ខាងភាគីខាងក្រុមហ៊ុន ស្នើសុំពន្យារពេលពេលទៅសប្ដាហ៍ក្រោយ ។
រឿងមួយទៀត មន្ត្រីជំនាញក្នុងការិយាល័យ បានចុះពិនិត្យទីតាំងដែលស្នើសុំសាងសង់គ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ចំនួន ៣គម្រោង៖
១) គម្រោងស្នើសុំសាងសង់ផ្ទះខ្មែរ មាន៣ ប្រភេទអគាររួមមានអគារ(ក)មានជាន់ផ្ទាល់ដី ជាន់ទី១ និងដំបូលប្រក់ក្បឿង និងអគារ(ខ-គ) លំហរជាន់ផ្ទាល់ដី ជាន់ទី១ និងដំបូលប្រក់ក្បឿងរបស់ឈ្មោះ ទូស សាភឿន ស្ថិតនៅភូមិ សណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។
២) គម្រោងស្នើសុំសាងសង់ផ្ទះខ្មែរ មាន២ប្រភេទអគាររួមមានអគារ(ក) មានជាន់ផ្ទាល់ដី ជាន់ទី១ និងដំបូលប្រក់ក្បឿង និងអគារ(ខ) លំហរជាន់ផ្ទាល់ដី ជាន់ទី១ និងដំបូលប្រក់ក្បឿងរបស់ឈ្មោះ ទូស សាភឿន ស្ថិតនៅក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។
៣) គម្រោងស្នើសុំសាងសង់ភូមិគ្រឹះមានជាន់ផ្ទាល់ដី ជាន់ទី១ ទី២ និងដំបូលប្រក់ក្បឿងរបស់ឈ្មោះ ស្រូយ ចាន់ណារ៉ុង និងឈ្មោះ សេង ម៉ាលីន ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ។
ជាលទ្ធផល៖ ១.ម្ចាស់សំណង់ត្រូវវេចខ្ចប់ទុកដាក់សំណល់រឹងឱ្យបានត្រឹមត្រូវមុនប្រគល់ជូនក្រុមហ៊ុនប្រមូលសំអាតយកទៅចាក់នៅទីលានទុកដាក់សំរាម ២.ត្រូវគ្រប់គ្រងសំណល់រាវ សំណល់គ្រោះថ្នាក់ឱ្យបានត្រឹមត្រូវ ៣.ត្រូវដាក់ពាក្យស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាននៅមន្ទីរបរិស្ថានខេត្ត ៕