លោក ថង ប៊ុនសុន អនុប្រធាន ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការធ្វើអនាម័យ កែលម្អ សោភ័ណភាព ក្នុងភូមិសាស្ត្រសង្កាត់ទាំង៤ នៃក្រុងបានលុង ក្រោមអធិបតីភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង នៃគណៈអភិបាលខេត្ត ដែលមាន អ្នកចូលរួមសរុប ២១ នាក់ ស្រី ០៣ នាក់ នៅសាលប្រជុំរដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះមានគោលបំណង ៖
1. បន្តចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ ស្របតាមគោលការណ៍ ភូមិឃុំមានសុវត្ថិភាព។
2. ជំរុញបន្តការចូលរួមធ្វើអនាម័យ និងកែលម្អរ សោភ័ណភាពក្នុងក្រុងបានលុងឲ្យបានល្អប្រសើរ។
3. អាជ្ញាធរភូមិ សង្កាត់ ត្រូវជួយផ្សព្វផ្សាយឱ្យបានផុសផុលក្នុងការធ្វើអនាម័យ និងកែលម្អ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន ។
4. ប្រសិនបើមានបញ្ហាប្រឈម ត្រូវចូលរួមដោះស្រាយទាំងអស់គ្នាដើម្បីសន្តិសុខ សណ្ដាប់ធ្នាប់ និងការរស់នៅប្រកបដោយសុខសុវត្ថិភាព។
5. ចូលរួមបង្ការ និងទប់ស្កាត់ អគ្គិភ័យ និងភ្លើងឆេះព្រៃ ៕