ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរងឧទ្យានុរក្សឆាយតាហ៊ីង នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០៤ មន្ត្រីឧទ្យានុរក្ស បានចូលរួមចុះវាស់វែងដី ដើម្បីធ្វើប្លង់មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលមានការចូលរួមពី មន្ត្រីភូមិបាល ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកប្រធានភូមិ នឹងប្រជាពលរដ្ឋសរុប ១៩នាក់ ធ្វើការវាស់វែងដីបានសរុប ៨៨ក្បាលដី ស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ៕