នៅថ្ងៃទី ២ មីនា លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃខេត្តរតនាគិរីឮ និងសហការីបានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងលើការអនុវត្តផែនការគ្រប់គ្រងសហគមន៍តំបន់ ការពារធម្មជាតិ នៅឧទ្យានជាតិវីរៈជ័យ (២០១៧-២០២១) និងទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំសម្របសម្រួលដោយលោក គឹម សារិន អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប ៤២នាក់ ស្រី១៧នាក់ នៅរោងភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ៕