-នៅថ្ងៃទី ៥ មីនា មន្ត្រីឧទ្យានុរក្សនៃតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ចំនួន ០២នាក់ បានចុះស្រង់ទិន្នន័យ ឡធ្យូង ស្ថិតនៅភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផល ស្រង់ទិន្ន័យ ឡធ្យូង បានចំនួន ១៣៦ឡធ្យូង ឡឈប់ប្រើប្រាស់ចំនួន ៧១ឡ និងធ្វើកិច្ចសន្យាឲ្យ បញ្ឈប់ការប្រើប្រាស់និងឲ្យរុះរើចេញវិញ បានចំនួន ៦ឡ។
-រីឯខាងមន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ មានចំនួន០២នាក់ ម៉ូតូ ២គ្រឿង បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន ២នាក់ និងសហគមន៍ព្រៃធំចំនួន០១នាក់ បានចុះល្បាតដល់ចំណុចត្រពាំងបែង UTM 0448493-1476579 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៦សន្លឹក ៕