-នៅថ្ងៃទី ៥ មីនា លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារការិយាល័យគាំពារបរិស្ថាន អញ្ជើញចូលរួមជាមួយក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដោយបានសហការជាមួយលោកមេភូមិ មេឃុំពាក់ព័ន្ធ បានចុះពិនិត្យ និងវាយតម្លៃទីតាំងថ្មសំណង់ រោងចក្រ ទីលានចាក់ សំរាម និងបានចូលរួមធ្វើយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក <ក្រោមប្រធានបទ: “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ> សរុបចំនួន ៣ទីតាំងគឺៈ
១-បានចុះពិនិត្យទីតាំងអាជីវកម្មថ្មសំណង់របស់ក្រុមហ៊ុន ហុង ហ្វុង អ៊ិនដាសស្ទ្រី ខបភើរ៉េសិន អិលធីឌី មានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-រោងចក្រ ក្រេដស្តារ វ៉សស៊ីង&ប្រូសេស៊ីង ឯ.ក មានទីតាំងស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី។
៣-ទីលានសំរាមរបស់ក្រុមហ៊ុន សារុំត្រេឌីង ឯ.ក មានទីតាំងស្ថិតនៅភូមិថ្លុកដូន ស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕