ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ស្នាក់ការរវៀង បានដឹកនាំកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយទទួលបានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(wa)ការពារព្រៃឈើជួរភ្នំក្រវ៉ាញ បានចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ដល់ចំណុច រណ្តៅបេ លទ្ធផលទទួលបានរួមមាន÷
-UTM .៣៣៣៩២៨.១៣៧៦៧៥៦ បានវាយកំទេច (ឡ )ដុតអុសធ្យូង ចំនួន ០១ ជើងភ្នំខាងលិច ចំណុចរណ្តៅបេ។
-UTM .៣៣៧០៦១.១៣៧៧៦៥៩ ដកហូតរណាយន្តតូច ០១គ្រឿងពីគោយន្តបរតាមផ្លូវ នៅចំណុចរណ្តៅបេ។
-UTM.៣៣៦៥៣៧.១៣៧៤២៤វាយកំទេច(ឡ)ដុតអុសធ្យូងចំនួន ០១ នៅលើខ្នងភ្នំខាងត្បូងចំណុច រណ្តៅបេ។
-UTM.៣៣៣៦៦៧៩.១៣៧៤១៥៤ បានវាយកំទេច(ឡ)ដុតអុសធ្យូង ចំនួន០៤ជាប់គ្នា ជាប់តាំងខាងលើ។( ឡ)ដែលត្រូវបានកំទេចចោលសរុបមានចំនួន០៦ ឡ ទីតាំងខាងលើស្ថិតនៅក្នុង ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ថ្ងៃទី០៦-០៨ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយបុគ្គលិអង្គការCIចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិចំណុចខ្នងស្រល់ ស្រែប្រាំង ខ្លាត្រាំ បឹងឬស្សី អូរអុកគូទ ទទួលបានលទ្ធផល÷
-ចំណុចខ្នងស្រល់ UTM 324253-1350826 ប្រមូលយកអន្ទាក់នីឡុងបានចំនួន ២៣ខ្សែ
-ចំណុចខ្លាត្រាំ UTM326719-1351840 ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រមូលយកអន្ទាក់ហ្រាំងកង់បានចំនួន ៥១ខ្សែ
-ចំណុចបឹងឬស្សី UTM328055-1356085 ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រមូលយករណារយន្តតូចចំនួន ០១គ្រឿង ។ រីឯវត្ថុតាងរក្សាទុកនៅស្នាក់ការរវៀង ។
៣-ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដឹកនាំកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចូលរួមជាមួយអនុគណ:កម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ដែលបានដឹកដោយ ឯ.ឧ ខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធីសាត់ ជាប្រធានចុះពិនិត្យទីតាំងកាប់រានដីព្រៃ និងបោះទីតាំងស្នាក់ការល្បាតនៅចំណុចអូរទី២ ត្រង់និយាមកាលេខ២៩៦៦៨៦ .១៣៥៩៨៦៥ ដែលស្ថិតនៅក្នុងភូមិប្រម៉ោយឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។
ក្នុងគោលបំណង ចុះឃ្លុំដី តំឡើងផែនទី ដកហូតដីព្រៃដែលបានកាប់រានមកវិញ ស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីដាក់សុំណុំរឿងទៅតុលាការ។
-ប្រកាសអោយបុគ្គលណាដែលបានប្រើកាំភើ្លងកែច្នៃគ្រប់ប្រភេទឆាប់យកមកប្រគល់អោយសមត្ថកិច្ច។