ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ លោក សឿង ខេមរៈ ប្រធានការិយាល័យ និងក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពទីតាំងដែលត្រូវបង្កើតភូមិថ្មី ក្នុងភូមិសាស្រ្តស្រុកលំផាត់ ដឹកនាំដោយឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តរតនគិរី ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨នាក់ ។
លទ្ធផល៖
ក.ក្រុមការងារបានត្រួតពិនិត្យតាមបណ្ដោយផ្លូវលំក្រាលគ្រួសក្រហម ពីភូមិសមុទ្រក្រោមឆ្ពោះទៅភូមិកែងសាន់ ត្រឹមចំណុចផ្លូវបំបែកចូលបឹងយ៉ាកម៉ាយ ត្រង់និយាយមកាលេខ (735107- 1479830) ផុតពីចំណុចនេះរហូតទៅដល់ភូមិកែងសាន់ គឺជាតំបន់ដែលត្រូវលិចទឹក។
ខ.លោក សឿង ខេមរៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់ បានប្រាប់ដល់ក្រុមការងារពីសកម្មភាពនៃការកកើតផ្លូវលំ ការចូលទន្ទ្រានកាន់កាប់ស្នាក់នៅអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិព្រមទាំងការបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តរតនគិរី។
គ.ចុងបញ្ចប់ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារ និងក្រុមហ៊ុន បន្តចុះប្រមូលទិន្នន័យចំនួនប្រជាពលរដ្ឋ, គ្រួសារ និងខ្នងផ្ទះ ដែលរស់នៅលើទីតាំងដីតាមបណ្ដោយផ្លូវ ដែលត្រូវបង្កើតភូមិថ្មី ដើម្បីធ្វើរបាយការណ៍ដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល ៕