ថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោក នូភិត ញុំម៉ាឡា ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃសៀមប៉ាងទួលកំណប់ សហការជាមួយបុគ្គលិកក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិកចំនួន ៨នាក់ និងទាហានសឹករងស្រុកចំនួន ៣នាក់ប្រចាំការនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវត្រង់ចំណុចបង្គោល០៦៨ ចុះល្បាតសិក្សាស្រាវជ្រាវ អង្កេតតាមដាន ត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចអូរខាំផាដើមស្វាយនិយាមកាលេខ៦២៧៨០០-១៥៨០៧៥៩ឃើញម៉ូតូមួយគ្រឿងមានមនុស្សចំនួន០២នាក់ គឺពួកគាត់មករកជ័រចុង បានធ្វើផ្សព្វផ្សាយអំពីច្បាប់តំបន់ការពារធម្មជាតិ ដល់ចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែនក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងនិយាមកាលេខ៦៣៣៦៦០-១៥៩៥០៩៦បានសារប្រមូលអន្ទាក់ជ្រូកព្រៃខ្សែកាបចំនួន ១៥ខ្សែ។ដល់ចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែន និយាមកាលេខ៦៣៤០២៨-១៥៩៨៨៩៧ ជួបដានជើងសត្វខ្ទីងប្រហែល២ទៅ៣ក្បាល ៕