ថ្ងៃទី ១២ មីនា កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០៤៨១៧ -១២៣៨២៦៥) បានធ្វើការដកហូតរណាយន្តធន់តូច បានចំនួន ០១គ្រឿង ដែលជារបស់អញ្ញតជន ស្ថិតភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកគគីរ។