ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ចាន់ ឌៀបានចូលរួមជាមួយអនុគណៈកម្មការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្រុមទី៥ ដែលដឹកនាំដោយឯកឧត្តម ហៀម ឃួន អភិបាលរងនៃគណ:អភិខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលដូចខាងក្រោម៖
-នៅចំណុចអូរធំ UTM.300108-1381312 ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រមូលយកម៉ាស៊ីនកាត់ស្មៅបានចំនួន ១គ្រឿង និងកញ្ចុះចល័តបានចំនួន០១
-នៅចំណុចសំឡាញ UTM.301181-1373682 ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់ បានប្រមូលយករណាយន្តខ្នាតតូចបានចំនួន០១គ្រឿង។ វត្ថុតាងទាំងអស់ខាងលើយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ថ្មសំលៀងដែនជម្រកសត្វព្រៃភ្នំសំកុស។
-បន្ដល្បាតទប់ស្កាត់បទល្មើសជាក់ស្ដែងបញ្ឈប់ធ្វើការដាំដុះជាកំហិតនឹងការកាប់គាស់រុករានទន្ទ្រានដីព្រៃថ្មី។
-កំណត់មុខសញ្ញាអោយអង្គភាពជំនាញត្រូវរៀបចំកសាងសំណុំរឿងតាមនិតិវិធី។