លោកអនុប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់ រាយការណ៍ថា ការកាប់ព្រៃឈើទន្ទ្រានយកដី នៅតែបន្តកើតមាន ហើយការទប់ស្កាត់មិនអាចសម្រេចទៅបាន ដោយសារពួកគេមិនចូលរួម និងសហការជាមួយឧទ្យានុរក្ស ។
ជាក់ស្តែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក អេង រស្មី អនុប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សចូលរួមជាមួយក្រុមការងារអនុគណ:កម្មការថ្នាក់ខេត្តដឹកនាំដោយ ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប្រធានក្រុមទី ៤ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តឃុំថ្មដា ទទួលបានលទ្ធផលដូចខាងក្រោម÷
-ពិនិត្យទីតាំងឈរជើងមួយកន្លែង នៅចំណុច អូរថ្មUTM 257318-1342951 ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់
-បន្តស្រាវជ្រាវ ស៊ើបអង្កេត ជនល្មើស ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាដាច់ខាតនៅចំណុចអូរទឹកស្អុយ។
-បានដកកម្ទេចកូនដំណាំ កូនស្វាយចំនួន ០៧ដើមដកកូនចេកចំនួន ០៥ដើម
-បន្តល្បាត ទប់ស្កាត់បទល្មើសជាក់ស្ដែងបញ្ឈប់ធ្វើការដាំដុះជាកំហិត និងរុករានទន្ទ្រានថ្មី
-ណែនាំមូលដ្ឋានឃុំ ចេញសេចក្តីជូនដំណឹង
-កំណត់មុខសញ្ញាអោយអង្គភាពជំនាញ ត្រូវរៀបចំកសាងសំណុំរឿងបន្តនីតិវិធី
-រៀបចំបែងចែកកម្លាំងក្នុងក្រុម និងមន្រ្តីជំនាញបរិស្ថានត្រូវចូលរួមហើយចល័តតាមគោលដៅបង្រ្កាបទាំង ៣ឃុំ ៕