ការចុះប្រតិបត្តិការល្បាតតាមគោលដៅនីមួយៗ ជនសង្ស័យហាក់ដឹងខ្លួនជាមុន មុនពេលកម្លាំងយើងទៅដល់ ប្រៀបដូចក្មេងលេងបិទពួន ពេលកម្លាំងយើងចុះ ពួកជនខិលខូចនាំគេចចេញ ពេលកម្លាំងយើងដកទៅវិញ ពូកគេនាំគ្នាចូល ។ ដូច្នេះហើយ ឧទ្យានុរក្សដែលបានចុះស្រាវជ្រាវរុករកបទល្មើស តែងប្រទះតែឧបករណ៍ទុកចោល ។
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) បានចុះល្បាត៖
+ភូមិសាស្រ្ត លើភ្នំអូរដើមចេក និយាមកា 0271354-1383146 បានដកហូតរណាយន្តធំចំនួន ០១គ្រឿង (ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។
+ភូមិសាស្រ្ត ភ្នំអូរដើមបេង និយាមកា 0277751-1387652 (គ្មានសកម្មភាពបទល្មើស) ។
ថ្ងៃខែដដែល កំលាំងមន្រ្ដីឧទ្យានុរក្សតំបន់បេតិកភណ្ឌធម្មជាតិ បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិជុំវិញជួរភ្នំប្រាំពីរ មិនបានជួបសកម្មភាពបទល្មើសអ្វីគួរឲ្យកត់សម្គាល់ទេ ៕