-លោកអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប បានដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៩១ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុច អណ្តើក១០ វាលគឺប តាម៉ៅ ថ្មអញ្ចែង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
-មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ ចំនួន០៣នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុច ហុងខ្ទីង ចំការដំលូង តាឡន តាស្គុន និយាមកាលេខ ៥០២៥៧០-១៥៣៩៨០០ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
-មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ សហគមន៍តំបន់ការពារធម្មជាតិត្រពាំងផុង ចំនួន០៤នាក់/ស្រី០២នាក់ ចាប់ផេី្តមចុះល្បាតទៅចំណុច ជេះកន្ទូប់ ត្រពាំងថ្ម ភ្នំកន្ធរ ស្ថិតក្នុងភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។