ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃសៅរ៍ ទី១៦ មីនា ឆ្នាំ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតាសែងចំនួន ២ នាក់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកសង្គមថ្មីដឹកនាំដោយអភិបាលរង០១រូប មេឃុំរណៈសិរ្ស មន្ត្រីសូរយ៉ាដី០១នាក់កម្លាំងនគរបាលស្រុក០២នាក់ នឹងកម្លាំងយោធាស្រុក០១នាក់ ចុះល្បាតដល់ចំណុចអូពោន និយាមកាលេខ៤៧៥០៨៥-១៤៧៨១៥៤ បានជួបទីតាំងកាប់រាននឹងឈូសឆាយដីព្រៃមួយកន្លែងទំហំប្រមាណ១,៥ហិកតា ទីតាំងស្ថិតក្នុងភូមិស្វាយ ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នៅដែនជម្រកសត្វព្រៃ«ព្រៃឡង់» ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាលចំនួន០៤នាក់ បានចុះល្បាតទៅដល់ចំណុចស្រះបី និយាមកា ៥៦២៤២៤-១៥១០២២៦ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានដោះអន្ទាក់ខ្សែនីឡុងបានចំនួន ០៦ខ្សែ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕