ក្នុងពេលចុះល្បាត នាថ្ងៃទី ២២ ខែមីនា កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០៩៤៩៦-១២៤៥៩២២) បានធ្វើការរុះរើសំណាក់ចំនួន ០១កន្លែង និងបានដកហូតផ្លែសំរ៉ង់ចំនួន ២៩គីឡូក្រាម ពូថៅដៃចំនួន ០៥ដើម និងរណាយន្តតូច ០១គ្រឿង ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាចាន់ ៕