សប្តាហ៍ទី ៣ នៃខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំការនៅស្នាក់ការតំបន់រ៉ាមសារព្រែកទាល់ បានចូលរួមសម្អាតស្មៅ និងផ្ទៀងផ្ទាត់ ចំនួនកូនឈើនៅលើថ្នាលបណ្តុះកូនឈើ។ ជា លទ្ធផលក្រុមការងារបានផ្ទៀងផ្ទាត់ កូនឈើលិចទឹក បានចំនួន ៩៦១៣ដើម ក្នុងនោះរួមមាន៖
១- កូនឈើ ច្រកែង ចំនួន៣៩៤៥ដើម
២- កូនឈើ រាំង ចំនួន៤៦៩៣ដើម
៣- កូនឈើ ផ្ទោល ចំនួន ៩៧៥ដើម ស្ថិតនៅក្នុងការមើលថែ ៕