មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ចំនួន ៦នាក់ ប្រើប្រាស់ម៉ូតូចំនួន ៦គ្រឿង និងកាំបិតខ្លីចំនួន ៣ដើមចុះល្បាតចាប់ពីស្នាក់ការក្បាលស្ពានរហូតដល់ចំណុចព្រៃខ្មាំងUTM391312-1517239 ស្ថិតក្នុង ភូមិព្រែខ្មាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានជួបករណីអញ្ញាត្តជនលួចដាក់អន្ទាក់ដើម្បីចាប់សត្វចំនួន ២៧ខ្សែ កម្លាំងល្បាតបានដោះចេញ និងបានដកហូតមករក្សាទុកនៅស្នាក់ការក្បាលស្ពាន ។
បន្ទាប់មក បានបិតខិត្តប័ណ្ណអបរំផ្សប់ផ្សាយបានចំនួន ៥សន្លឹក និងសរសេរពាក្យ(កុំ)តាមដើមឈើចំនួន៥ពាក្យ ។ ការចុះល្បាតនេះ មានឡើងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ ៕