ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បាន ចូលរួមសហការជាមួយកម្លាំងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានចុះធ្វើការរុះរើ-កាប់បំផ្លាញឧបករណ៍ នេសាទល្មើសច្បាប់ ចាប់ពីចំណុចប្រទាប់ ដល់ខាងត្បូងកោះផ្ទោល (ទន្លេសាប) បានចំនួន៤ ករណី។ ជាលទ្ធផលក្រុមការងារសម្រេចបានកាប់បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដូចខាងក្រោម៖
– សាច់មង មានប្រវែងចំនួន២១០០ម៉ែត្រ
– បង្គោល មានចំនួន៤៥០ដើម
– ឡុកចាប់ត្រី មានចំនួន១២ គ្រឿង
– លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិ ចំនួន ៣៥ គីឡូក្រាម ។