ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះដឹកនាំដោយ លោក ខឹម សីហា អភិបាលរងស្រុកបុរីអូរស្វាយ សរុបចំនួន ១១រូប ក្នុងនេះមានកម្លាំងការិយាល័យរ៉ាមសារ បានចូលរួមជាមួយគណ:បញ្ជាការឯកភាពស្រុកបុរីអូរស្វាយសែនជ័យ ចុះផ្សព្វផ្សាយពីការទប់ស្កាត់ និង ការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ចំណុចអូរប្រាំដំឡឹង ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចុះដល់ចំណុចអូរប្រាំដំឡឹង ធ្វើការផ្សព្វផ្សាយដល់ប្រជាលពរដ្ឋតាម ផ្ទះតាមរោង តាមខ្ទម បានចំនួន៨៨ ខ្នងផ្ទះ ស្មើនឹង ១២៥គ្រួសារ ១៦៧នាក់ និងបិទស្លាកផ្សព្វផ្សាយ តាមផ្ទះគ្មានមនុស្សនៅ បានចំនួន២៣ខ្នងផ្ទះ នៅតាមដើមឈើចំនួន ១៥ស្លាក។
តាមការពិនិត្យជាក់ស្តែង ឃើញមានដុតសម្អាតដាំដំឡូងច្រើនជាងមុន ហើយឃើញមានការសាងសង់ រោងផ្ទះ ដែលបាន ប្រក់បាំងហើយ បន្ថែមជាបន្តបន្ទាប់ក៏ច្រើនជាងមុនដែរ ៕