អនុវត្តតាមផែនការរបស់ក្រសួងបរិស្ថាន មួយឆ្នាំ ដើមកូនឈើ ១ លានដើម តំបន់ការពារទេសភាពអង្គរ នៃការិយាល័យតំបន់ការពារទេសភាព នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ បានប្រគល់កូនឈើចម្រុះចំនួន ១.០០០ ដើម ជូនដល់រដ្ឋបាលស្រុកសូទ្រនិគម ដើម្បីយកទៅដាំតាមបរិវេណសាលាស្រុក សាលាឃុំ និងសហគមន៍ក្នុងស្រុកសូទ្រនិគម ទឹកដីខេត្តសៀមរាប ៕