ហ៊ួ រាត្រី ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលស្ថិតក្នុងសំណុំរឿង ប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ដែលមន្រ្ដីឧទ្យានុរក្សក្រុមទី៣ សហការជាមួយកម្លាំងអង្គការ MJP បានចុះទៅចំណុចដីកោះ ត្រង់និយាមកា0255621UTM1403857 ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឃ្លាំមើល និងត្រួតពិនិត្យការលួចកាប់គាស់ រុករានឈូសឆាយដីព្រៃ យកដីធ្វើជាកម្មសិទ្ធិទំហំ ០.២៤ ហិកតា (អញ្ញាតជន) ។
តែនៅវេលាម៉ោង១១:២៤ នាទីថ្ងៃដដែល មន្រ្ដីឧទ្យានុរក្សបានឃាត់ខ្លួន ហួ រាត្រី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយនឹងត្រាក់ទ័រម៉ាក់គូបូតា ចំនួន ១គ្រឿង ។ មន្រ្ដីជំនាញក៏បាននាំខ្លួនជនសង្ស័យមកកាន់មន្ទីរបរិស្ថានខេត្តប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ដ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មកដល់រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឱ្យឃុំខ្លួនជនសង្ស័យ ឈ្មោះ ហួរ រាត្រី នៅពន្ធនាគារខេត្តប៉ៃលិនតែម្តង ។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិ មាត្រា ៦២ ចំណុចទី ១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រូវឃុំខ្លួនអតិបរមាមិនលើសពី៦ ខែគិតចាប់េពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ តទៅ ៕