ថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក សាំង រិទ្ធិសារ ប្រធានស្នាក់ការរងស្ពង់និងលោក គាន គឹមសាន ប្រធានស្នាក់ការរងអន្លង់ជ្រៃ បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សចំនួន០៥រូបនិងមានការចូលរួមអង្កការ CI ០២រូប និងគ្រូជនជាតិបរទេស ២រូប និងលោក ឃូន ឡាំ មេភូមិដូង០១រូប ធ្វើការចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្រ្ត ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដល់ចំណុចអូរសៀមបូកនិយាមការលេខ 582092-1477077ភូមិសាស្រ្តភូមិ ដូង ឃុំកាំងចាម មានអារជ្រៀកឈើចំនួន០៩ដើម ក្នុងនោះ ប្រភេទឈើលេខ០២ ផ្តៀកចំនួន០៦ដើមមុខកាត់ចាប់ពី ០.៤០ដល់ ០.៦០ និងពពេលចំនួន០២ដើម(អាររំលំចាស់)មុខកាត់ចាប់ពី០.៦០ដល់០.៧០ និងប្រភេទឈើប្រណិតធ្នង មុខកាត់០.១៥ចំនួន០១ដើម អញ្ញាតជន ដឹកចេញអស់។
ដល់ចំណុចអូរពពេលនិយាមការលេខ 581015-1477979 ភូមិសាស្រ្តភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានជួបជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពរើសម្អាតដើមឈើដែលបានកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ ឃើញដូចនេះក្រុមការងារបានធ្វើការបង្រ្កាបភ្លាមៗ តែជនសង្ស័យបានឃើញក្រុមការងារចូលទៅក៏នាំគ្នារត់គេចខ្លួនបាត់អស់មុនពេលក្រុមការងារចូលមកដល់ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុមាន កាំបិតខ្វែវចំនួន០២ដើម ពីដុងប្រេងខ្មៅចំនួន០១ពីដុង ប្រេងសាំងចំនួន ១ មានសាំងលាយស្រាបប្រហែល១,៥លីត្រ (កំទេចចោល) និងស្លាកស្នាមអាររំលំដើមឈើតូចធំអស់ជាច្រើនដើមដែលមានទំហំប្រហែល០២ហិកតាជាប្រភេទព្រៃ ពាក់កណ្ដាលស្រោងហើយជនសង្ស័យដែលជា(អញ្ញត្តជន)ធ្វើការសម្អាតនិងរើបានចំនួនពាក់កណ្ដាលនៃផ្ទៃនោះ។
បន្ទាប់មកក្រុមការងារបានធ្វើការត្រួតពិនិត្យនៅរោងស្នាក់នៅជាប់ដីដែលបានកាប់រាននោះបានប្រទះឃើញមាន លាក់ទុកនៅអាវុធកែឆ្នៃធ្វើពីទុយោទីបជ័រចំនួន ១ដើម និងរណាយន្តម៉ាក (STIHL)ស្ទីលចំនួន០១គ្រឿង ។ ក្រុមការងារបានសហការជាមួយលោក ឃូន ឡាំ ជាមេភូមិដូង ដើម្បីធ្វើការដកហូតប្រមូលយកវត្ថុតាង បទល្មើសធនធានធម្មជាតិពិតប្រាកដ រួមមាន៖
-រណាយន្ត ម៉ាក (STIHL) ស្ទីល ពណ៌ស្លាទុំ ចំនួន០១គ្រឿង
-អាវុធកែឆ្នៃ ធ្វើពីបំពង់ទីបជ័រ ចំនួន០១ដើម
-កាំបិតខ្វែវចំនួន ០២ដើម ក្រៅពីវត្ថុតាងខាងលើក្រុមការងារមិនបានដកហូតអ្វីនោះទេ វត្ថុតាងខាងលើក្រុមការងារបានយកមករក្សារទុកនៅស្នាក់ការរងទួលត្បែង ចំពោះជនប្រព្រឹត្តអនុវត្តតាមនីតិវិធីច្បាប់ ៕