ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការចុះល្បាត អង្កេតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រង់ចំណុចផ្លូវចាស់ស្រែអ៊ីដែលមានលេខនិយាមកា ៧២៧៩០២ . ១៣៨៤៧៨៧ បានធ្វើការអង្កេតទីតាំងដីកាប់រាន ចំនួន ៣ ទីតាំង ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព សិ្ថតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ទីតាំងកាប់រានដីព្រៃទាំង ៣ ទីតាំង មាន៖
១ . ត្រង់ចំណុច ផ្លូវចាស់ស្រែអ៊ី ដែលមានលេខនិយាមកា ៧២៧៩០១ . ១៣៨៤៧៨៧
២ . ត្រង់ចំណុច អូរពងទូ ដែលមានលេខនិយាមកា ៧២៧៩១៤ . ១៣៨៤៧៦០
៣ . ត្រង់ចំណុចផ្លូវចាស់ស្រែអ៊ី ដែលមានលេខនិយាមកា ៧២៨២០៩ . ១៣៨៤០៨៨
ក្រុមការងារបានធ្វើការពិនិត្យជាក់ស្តែងលើទីតាំងដីដែលបានលួចកាប់រានរួចក៏បានចុកយកលេខនិយាមកាទាំងបីទីតាំង ដើម្បីបន្តតាមនីតិវិធីច្បាប់ ស្ដីពីតំបន់ការពារធនធានធម្មជាតិ ៕