នៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យបានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការអូផាល ស្នាក់ការូងដែក ស្នាក់ការបាក់នឹម និងជាប់កិច្ចសន្យាប្រចាំនៅដែនជម្រកស្វតព្រៃសង្ឃរុក្ខាវ័ន បានសហការជាមួយរដ្ឋបាលឃុំត្រពាំងតាវរៀបចំផែនការចុះដាំ គ្រាប់ត្នោត តាមដងផ្លូវក្នុងឃុំចំនួន ១២០០០គ្រាប់តាមបណ្ដោយផ្លូវលេខ ២៨៨៦ ចាប់ពីព្រំប្រទល់សង្កាត់កូនក្រៀល ដោយចែកជាបួនផ្នែក
-ផ្នែកទី០១ ដាំចាប់ពីព្រំប្រទល់សង្កាត់កូនក្រៀល មកដល់ភូមិទួលស្វាយ មានកម្លាំងចូលរួម
-សឹករង២៥នាក់ លោកគ្រូ អ្នកគ្រូ សិស្សសាលាវិទ្យាល័យតេជោហ៊ុនសែនត្រពាំងតាវ ២០០នាក់
-ប្រជាពលរដ្ឋ ប្រជាការពារភូមិ ទំនប់ ភូមិត្រពាំងតាវចាស់ ភូមិថ្មី ៣៧នាក់
-បរិស្ថាន០៩នាក់
-ផ្នែកទី០២ ដាំចាប់ពីភូមិទួលស្វាយ ដល់ភូមិត្រពាំងតាវ មានកម្លាំងចូលរួម
-លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យតេជោហ៊ុនសែន១០០នាក់
-ប្រជាពលរដ្ឋ ប្រជាការពារ ភូមិទួលស្វាយ ភូមិតាដេវចំនួន៣០នាក់
សរុប២៧១នាក់
-ផ្នែកទី០៣ ដាំចាប់ពីភូមិត្រពាំងតាវ ដល់ភូមិអូរស្រម៉ មានកម្លាំងចូលរួម
-៤១១ចំនួន២៥នាក់
-ប៉ូលីសប៉ុស្តិ៍ចំនួន០៤នាក់
-ប្រជាពលរដ្ឋ ប្រជាការពារចំនួន១៥នាក់
សរុប៤៤នាក់
-ផ្នែកទី ០៤ ដាំចាប់ពីភូមិអូរស្រម៉ ដល់អូរអង្រែ កម្លាំងចូលរួម
-កម្លាំងវរះ៤០៣ចំនួន២៥នាក់
-ភូមិទួលប្រាសាទ ភូមិស្លែងពណ៌ ភូមិអូរអង្រែ ភូមិអូរស្រម៉ ចំនួន៤០នាក់
សរុប៦៥នាក់ សរុបកម្លាំងចូលរួមទាំងបួនផ្នែកមានចំនួន៥១០នាក់ ៕