នៅថ្ងៃទី ១៥ មិថុនា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន០៣ នាក់ ម៉ូតូ០៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់ សហការជាមួយសហគមន៍ភ្នំពក ចំនួន០១នាក់ ចុះល្បាតនៅចំណុចហុងស្ពង់ UTM0448937-1489397 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីទេ បានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន ៦សន្លឹក ។
ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន០៥នាក់ ប្រើប្រាស់ម៉ូតូ ចំនួន៥គ្រឿង បានចុះល្បាតដល់ចំនុចព្រៃសហគមន៍ឆក់បាស់ UTM42176-1522643 ស្ថិតភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពល្មើសធនធានធម្មជាតិអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើបាន ចំនួន១២សន្លឹក ៕