ថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤លោក នុល សារី និងលោក ឡាយ សេត អនុប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្ត្រីចំនួន០៣រូប ចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើស និងបំពាក់កាំមេរ៉ាក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាងដល់ចំណុចអូរស្មងនិយាមកា(664495-1555657)កាប់ទន្ទ្រានដីព្រៃមួយកន្លែង(អញ្ញាតជន) និងដាំស្រូវ និងដំឡូងមី ទំហំផ្ទៃដីចំនួន៣.១ហិកតា និងមានដាក់បង្គោលហ៊ុព័ទ្ធជុំវិញយកដីព្រៃធ្វើជាកម្មសិទ្ធិ បានកសាងសំណុំរឿងទៅតុលាការ បានដាក់ស្លាកដកហូតដីព្រៃទុកជាសម្បត្តិរដ្ឋវិញ។ដល់ចំណុចអូអង្កននិយាមកា(670827-1547729)ជួបដានជើងសត្វទន្សោងប្រហែល៤ទៅ៥ក្បាល និងបានដាក់កាមេរ៉ាចំនួន០១គ្រឿង ៕