ការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកម៉ៅ រតធីអនុប្រធានស្នាក់ការដំណាក់ត្រយឹងបានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សធ្វើការចុះល្បាតរុករកទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិសាស្ត្រខេត្តពោធិ៍សាត់លទ្ធផលរួមមាន÷
-ចំណុចដំណាក់មន្ត្រីត្រង់និយាមការលេខ
396728/1338541បានរួសរើជំរំអាឈើមួយកន្លែង។
-ចំណុចកោះរមៀតត្រង់និយាមការលេខ
404985/1342903 បានដកហូតកាំភ្លើងស្នប់01ដើម និងអន្ទាក់សត្វ10 ខ្សែ(ប្រតឹង)វត្ថុតាងយកមករក្សាទុកនៅស្នាក់ការដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ៕