ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាលចំនួន០១រូប សហការជាមួយ កម្លាំងយោធាអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងព្រះវិហារចំនួន០៥រូប ដឹកនាំដោយលោក វ/ឯក ស៊ឹម ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ដើម្បីទៅជួយអន្ដរាគមន៍យកគោយន្តកន្រ្តៃម៉ាកគូបូតា ចំនួន០១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន០៣គ្រឿង ស៊ីតែនទឹកចំណុះ១០០០លីត្រ ចំនួន០១ អាគុយកម្លាំង៥០ចំនួន០១ ម៉ូទ័របូមទឹកចំនួន០១ ដែលមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្ញាក់រលឹកចំនួន០៣រូប បានចាប់ឃាត់នៅចំណុចត្រពាំងសន្លុង និយាមកាលេខ(៥៤៩៥១២-១៥១៨៧៨៥) កំពុងរុករានទន្រ្ទានដីបាញ់ថ្នាំសម្លាប់ស្មៅយកធ្វើជាកម្មសិទ្ធ ដែលបាញ់ថ្នាំរួចទំហំប្រហែល០១ហិកតា(អញ្ញាតជន) លើផ្ទៃដីទំហំ៥១ហិកតា ដីដែលបានដាក់ពាក្យបណ្តឹងទៅតុលាការរួច។
ទីតាំងខាងលើស្ថិតក្នុងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ វត្ថុតាងទាំងអស់ខាងលើយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕