ថ្ងៃទី ២១ មិថុនា លោក លឹម វ៉ាត នាយករងតំបន់ការពារ បានដឹកមន្ត្រីឧទ្យានុរក្ស និងមន្ត្រីកិច្ចសន្យាបរិស្ថានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងនគរបាលចុះល្បាតបង្ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ១នាក់ហាមប្រព្រឹត្តបទល្មើសទន្រ្ទានដី និងសត្វព្រៃគ្រប់រូបភាព ។
បន្ទាប់មក ក្រុមការងារបានចុះពិនិត្យមើលជាងកំពុងសាងសង់អគារពិនិត្យគុណភាពទឹក និងបន្តពិនិត្យមើលក្រុមការងារគ្រឿងចក្រកំពុងធ្វើទំនប់រក្សាទឹកនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ៕