នៅថ្ងៃទី ២២ ខែមិថុនា ឆ្នា ២០២៤ តាមព័ត៌មានពីកម្លាំងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មន្រ្តីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស បានសហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រដ្ឋបាលសង្កាត់ និងមេភូមិបុស្សក្រឡាញ់ ចុះត្រួតពិនិត្យទីតាំងព្រំប្រទល់រដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាលទ្ធផលក្រុមការងារបានកំណត់លេខនិយាមកាតាមព្រំប្រទល់ដើម្បីត្រៀមបោះបង្គោលព្រំ ៕