កាំភ្លើងច្នៃសម្រាប់បាញ់សត្វព្រៃរបស់អញ្ញាតជន ត្រូវដកហូត

កាំភ្លើងច្នៃសម្រាប់បាញ់សត្វព្រៃរបស់អញ្ញាតជន ត្រូវដកហូត

ថ្ងៃទី១៣-១៥មន្ត្រីឧទ្យានុរក្សស្នាក់ការអូរកំបោរចំនួន ៣ នាក់ បានសហការជាមួយ កងកម្លាំងផ្នែកសឹករងក្រុងព្រះវិហារចំនួន៣នាក់ ចុះល្បាតចំណុច ក្បាលអូរសំឡាញ អូរអាលាវ និងចំណុចភ្នំអែននិយាមកា៤៧៨២៣៣,១៥២០៥២៨ បានរុករក ប្រទះឃើញអាវុធកែច្នៃចំនួន០១ដើម(កាប៊ិន) នៅលើខ្ទមចាំស្រែចំការមួយកន្លែង(អញ្ញាតជន)ស្ថិតនៅក្នុងភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន វត្ថុតាងយកមករក្សាទុកនៅទីស្នាក់ការអូរកំបោរ ៕

កម្លាំងយោធាផ្នែកសឹករវៀង សហការជាមួយការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ចុះតាមដានដីជាប់បណ្តឹងតុលាការ

កម្លាំងយោធាផ្នែកសឹករវៀង សហការជាមួយការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ចុះតាមដានដីជាប់បណ្តឹងតុលាការ

ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេក និងស្នាក់ការរងអូរពោធិ៍ចំនួន០៤នាក់សហការជាមួយកម្លាំងយោធាផ្នែកសឹករវៀងចំនួន០៥នាក់ ដឹកនាំដោយលោក សោម កុសល្យ មេបញ្ជាការផ្នែកសឹករងស្រុករវៀង ចុះល្បាព្រៃមកដល់ចំណុចអូរ ភ្នៅនិយាមកាលេខ ៤៨៣៨២៣-១៤៧៧២១២ ពុំជួបបទល្មើស បន្តល្បាតមកកដល់ចំណុចអូរភ្នៅដដែលនិយាមកាលេខ៤៨៨១២១ ១៤៧៦០០៨ចាប់ដកហូតណារយន្ដចំនួន០១គ្រឿង(ជនសង្ស័យរត់គេចខ្លួនពេលឃើញកម្លាំងសមត្ថកិច្ច)បន្តល្បាតមកដល់ចំណុចដីក្រហមនិយាមកាលេខ ៤៨៤៦៦២-១៤៧១៥៩៤ដីជាបបណ្ដឹងតុលាការ ពុំជួបបទល្មើសឡើយ ។ បន្តល្បាតមកដល់ចំណុចស្រែរំចេក និយាមកាលេខ...

យោធាកងពលតូចអន្តរាគមន៍លេខ៧ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ និងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចុះបំផ្លាញជំរំអារឈើមួយខ្នង និងបំផ្លាញដើមដំឡូង ១.០០០ ដើម

យោធាកងពលតូចអន្តរាគមន៍លេខ៧ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ និងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចុះបំផ្លាញជំរំអារឈើមួយខ្នង និងបំផ្លាញដើមដំឡូង ១.០០០ ដើម

ថ្ងៃទី១១-១៤ ខែមិថុនា ឆ្នាំ២០២៤ លោកអនុប្រធានការិយាល័យ បានដឹកនាំ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០៣នាក់ សហការជាមួយយោធាផ្នែកសឹករងស្រុកឆែប ចំនួន០៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុន ថា មេបញ្ជាការរងផ្នែកសឹករងឆែប ចុះល្បាតចំណុច ត្រពាំងកាខឹក អូរអំពិល...

តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្តត្បូងឃ្មុំ បានបញ្ជូនជនល្មើសម្នាក់ទៅពន្ធានគារខេត្ត ឈ្មោះ យេប សុខក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទពីបទកាប់គាស់ រុករានដុត ឆ្ការ ដីព្រៃយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង បឹងស្រូល ស្ថិតនៅភូមិជំនីក...

សម្តេច ម៉ែន សំអន ស្នើដល់អតីតយុទ្ធជនត្រូវរៀបចំផ្ទះសម្បែង និងធ្វើការងារបង្កង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

សម្តេច ម៉ែន សំអន ស្នើដល់អតីតយុទ្ធជនត្រូវរៀបចំផ្ទះសម្បែង និងធ្វើការងារបង្កង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នក តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានស្នើដល់ លោក លោកស្រី និងគ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែង ឱ្យបានសមរម្យ និងធ្វើការបង្ករបង្កើតផល ចិញ្ចឹមសត្ វឲ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពី ទទួលបានដី និងផ្ទះពីរាជរដ្ឋាភិបាលផ្ដល់ជូននៅថ្ងៃនេះ។...

ក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្វែងរកដំណោះស្រាយរួម ឆ្លើយតបនឹងការសម្រេចរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការប្រគល់ទីតាំងដីជូនកងទ័ព

ក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្វែងរកដំណោះស្រាយរួម ឆ្លើយតបនឹងការសម្រេចរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការប្រគល់ទីតាំងដីជូនកងទ័ព

នៅរសៀលថ្ងៃសុក្រទី១៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ករណីសំណើសុំដីទំហំ ២៧៧ហិកតា ចំណុចកម្ពស់ ៤៨០ភ្នំត្បែងមានរិទ្ធ ភូមិសាស្រ្តឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប សម្រាប់ធ្វើជាទីតាំងយុទ្ធសាស្រ្តការពារជាតិ។ នេះបើយោងតាមលិខិតលេខ ៧៤២សជណ.ដប ចុះថ្ងៃទី០៦ ខែមិថុនា...

រៀបចំផែនការដាំស្តារគម្របព្រៃឈើ លើផ្ទៃដីទំហំប្រមាណ ២០០ហិកតា

រៀបចំផែនការដាំស្តារគម្របព្រៃឈើ លើផ្ទៃដីទំហំប្រមាណ ២០០ហិកតា

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចូលរួមជាមួយក្រុមសិក្សាព្រៃឈើយោង នៃក្រសួងបរិស្ថាន ដើម្បីរៀបចំផែនការដាំស្តារគម្របព្រៃឈើ លើផ្ទៃដីទំហំប្រមាណ ២០០ហិកតា។ នៅក្នុងគ្រានោះដែរ លោកប្រធានបានចុះពិនិត្យថ្នាលបណ្តុះកូនឈើ ដំណាក់ត្រយឹង ដែលបានបណ្តុះកូនឈើ នាងនួន បេង ធ្នុង និងរៀបចំបណ្ដុះកូនត្នោតចំនួន...

មន្ទីរបរិស្ថានឧត្តរមានជ័យ រៀបចំធ្វើថ្នាលបណ្ដុះគ្រាប់ត្នោត នៅថ្នាលបណ្ដុះកូនឈើ ស្នាក់ការអូរផាល ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

មន្ទីរបរិស្ថានឧត្តរមានជ័យ រៀបចំធ្វើថ្នាលបណ្ដុះគ្រាប់ត្នោត នៅថ្នាលបណ្ដុះកូនឈើ ស្នាក់ការអូរផាល ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

អនុវត្តតាមផែនការក្រសួងបរិស្ថាន ដាំដើមត្នោត ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគិតគូរយ៉ាងម៉ត់ចត់អំពីការដាំដើមឈើណាដែលអាចផ្តល់សារៈប្រយោជន៍ចំពោះប្រជាពលរដ្ឋ ជាក់ស្តែងដូចជា ដើមត្នោតដែលអាចយកទៅកែច្នៃសម្រាប់ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយក ទៅធ្វើជាចំណី អាហារបានទៀតផង។ ក្នុងគោលដៅដើម្បីថែរក្សា អត្តសញ្ញាណជាតិមួយនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថានបាននិងកំពុងដាំដើមត្នោតជារៀងរាល់ឆ្នាំ ហើយនាថ្ងៃអនាគត នឹងបង្កើតជាកន្លែងបណ្តុះកូនត្នោត ដើម្បីចែកជូនបន្តទៅកាន់ប្រជាពរដ្ឋដែលមានបំណងដាំផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១២...

ដាំគ្រាប់ត្នោត ១២.០០០គ្រាប់ តាមបណ្ដោយផ្លូវលេខ ២៨៨៦ ចាប់ពីព្រំប្រទល់សង្កាត់កូនក្រៀល

ដាំគ្រាប់ត្នោត ១២.០០០គ្រាប់ តាមបណ្ដោយផ្លូវលេខ ២៨៨៦ ចាប់ពីព្រំប្រទល់សង្កាត់កូនក្រៀល

នៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យបានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការអូផាល ស្នាក់ការូងដែក ស្នាក់ការបាក់នឹម និងជាប់កិច្ចសន្យាប្រចាំនៅដែនជម្រកស្វតព្រៃសង្ឃរុក្ខាវ័ន បានសហការជាមួយរដ្ឋបាលឃុំត្រពាំងតាវរៀបចំផែនការចុះដាំ គ្រាប់ត្នោត តាមដងផ្លូវក្នុងឃុំចំនួន ១២០០០គ្រាប់តាមបណ្ដោយផ្លូវលេខ ២៨៨៦ ចាប់ពីព្រំប្រទល់សង្កាត់កូនក្រៀល ដោយចែកជាបួនផ្នែក -ផ្នែកទី០១ ដាំចាប់ពីព្រំប្រទល់សង្កាត់កូនក្រៀល...

ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ ចុះពិនិត្យទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ ចុះពិនិត្យទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២៤ លោក សាឃឿន សក្តា អនុប្រធានមន្ទីរបានដឹកនាំមន្រ្ដីការិយាល័យឧទ្យានជាតិចុះពិនិត្យទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងសិក្សាពីលទ្ធភាពក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រោមការដឹកនាំដោយលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន...

Page 121 of 192 1 120 121 122 192
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
«កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមកម្លាំងគ្នាដើម្បីសាលារៀន ភូមិ ឃុំ ស្រុកយើងស្អាត ព្រមទាំងមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
រយៈពេល ៤ ថ្ងៃ ក្រុមការងារក្រសួងបរិស្ថាន សហការអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) ចុះល្បាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ទទួលលទ្ធផលគួរកត់សម្គាល់
មន្ទីរបរិស្ថានខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំខែធ្នូ ឆ្នាំ២០២៤
ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍លើសេចក្តីជូនដំណឹងរបស់ការិយាល័យដែនជម្រកសត្វព្រៃ ស្ថិតក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ