មន្ត្រីរាជការនៃមន្ទីរបរិស្ថាន និងសិស្សសាលាមាំងឃី រួមគ្នាបណ្តុះកូនឈើបាន ១.២៩៤ ដើម បូកយោងសរុប ១៧.១៦៣ ដើម
អនុវត្តតាមផែនការយុទ្ធសាស្ត្រចក្រា ក្នុងការដាំកូនឈើឲ្យបានមួយលានដើមក្នុងមួយឆ្នាំ នៅថ្ងៃទី ២៣ ខែឧសភា ប្រធានមន្ទីរបរិស្ថានខេត្តកែប ដឹកនាំដោយលោក អ៊ិន សៅ នាំមន្ត្រីរាជការ និងសិស្សនៃសាលាមាំងឃី ចូលរួមបណ្តុះកូនឈើ នៅស្នាក់ការរងភ្នំព្រួស បានចំនួន ១.២៩៤ដើម ។ បូកយោង សរុបចំនួន ១៧,១៦៣ដើម ៕