នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ មន្រ្ដីឧទ្យានុរក្សស្នាក់ការរងភ្នំកីចំនួន១នាក់ បានចូលរួមជាមួយក្រុមការងារស្រុកស្វាយលើ ដឹកនាំដោយលោក ពិន សារិន អភិបាលរង នៃគណៈអភិបាលស្រុកស្វាយលើ ចុះពិនិត្យទីតាំងដីទំនាស់របស់ឈ្មោះ ហ៊ុន សំអឿន តំណាងកងពលតូចអន្តរាគមន៍លេខ៦ នឹងប្រជាពលរដ្ឋ នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលក្រុមការងារស្រុកបានធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាព ចូលប្រើប្រាស់អាស្រ័យផលនៅទីតាំងដី ដែលកំពុងមានទំនាស់មានឈ្មោះ ១.ឈ្មោះ ញ៉ែម ធី ភេទប្រុស អាយុ៤៨ឆ្នាំ ២.ឈ្មោះ រួត រឿង ភេទប្រុស អាយុ៥៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕