សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ។ ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង...