សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៅកម្ពុជា, ប្ដូរពីសង្គ្រាម មកសន្ដិភាព និងការអភិវឌ្ឍ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល គឺជាគណបក្សតែមួយគត់នាំទៅដល់ការផ្លាស់ប្ដូរនៅកម្ពុជា ហើយក៏ជានិមិត្ដរូបនៃការផ្លាស់ប្ដូរផងដែរ។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវហេតុផលមួយចំនួន...