សម្តេចតេជោ ហ៊ុន សែន បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថារាជរដ្ឋាភិបាលនិងបក្សប្រជាជនដុតព្រះរាជដំណាក់
(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវថ្វាយទៅដល់បារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាលនិងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់ នៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន...