ឯកឧត្តមរដ្ឋមន្រ្តី៖ ចង់ទទួលបានជោគជ័យ មន្រ្តីរាជការចាំបាច់ត្រូវបុរេសកម្ម មានផែនការយុទ្ធសាស្រ្ត និងកំណត់ការងារអាទិភាពទាំងនោះ
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន នឹងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យក្នុងការងារ នឹងឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០២ តុលា...