នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល បានមកថ្នាលបណ្តុះកូនឈើ ស្ថិតនៅក្នុងភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាលដើម្បីស្រោចទឹកថែរក្សាកូនឈើ បោចស្មៅ កាប់ឆ្ការព្រៃ និងស្ទូងកូនឈើចម្រុះចំនួន ៣៩៤ កូន ដើម្បីទុកចែកជូនសាធារណជន រួមមាន៖
_កូនស្លាចំនួន ៣២០ កូន
_កូនថ្កុលចំនួន ៦៦ កូន
_កូនលឿងរាជចំនួន ៦ កូន
_កូនឥន្ទេលចំនួន ១ កូន
_កូនព្រីងចំនួន ១ កូន
បន្ទាប់មក បានអាហារសាមគ្គីជាមួយគ្នា ដោយបរិយាកាសក្តីរីករាយបំផុត ៕