ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ លោក ច័ន្ទថេត ថានរ: ប្រធានមន្ទីរដឹកនាំមន្ត្រីមន្ទីរបរិស្ថាន សហការជាមួយក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ខនស៍( CONCH CEMENT FACTORY)មានទីតាំងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ដាំកូនឈើផ្កាលម្អប្រមាណ៣០០ដើមស្ថិតក្នុងបរិវេណក្រុមហ៊ុន។
គោលបំណងដើម្បីបំផុសមនសិកា និយោជក បុគ្គលិក កម្មករ កម្មការនី ចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន”។ ក្នុងន័យរក្សាបាននូវភាពស្អាត ភាពបៃតង និងចីរភាពក្នុងសង្គមជាតិយើងទាំងពេលបច្ចុប្បន្ន និងទៅអនាគត ៕