នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ លោក ឈុន ឈៀហេង ប្រធានការិយាល័យ និងក្រុមការងារ បានចុះពិនិត្យដោះស្រាយ ទីតាំងទុកដាក់សំណល់ឧស្សាហកម្មមួយកន្លែងរបស់លោក យិន ភារុន ជាម្ចាស់ដី ដែលបច្ចុប្បន្នកំពុងយកសំណល់ឧស្សាហកម្មមកស្តុក ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមិនមានលិខិតបទដ្ឋានអនុញ្ញាត។
ជាលទ្ធផលរួមក្រុមការងារបានណែនាំនិងតម្រូវឱ្យម្ចាស់ទីតាំងដី៖
+ក្រុមការងារបានធ្វើកំណត់ហេតុបញ្ឍប់សកម្មភាពការដឹកជញ្ជូនសំរាមសំណល់ រឹងឧស្សាហកម្មមកស្តុកនៅទីតាំងដីនេះ
+ម្ចាស់ទីតាំងដីស្តុកសំណល់ ត្រូវតែបញ្ឈប់ជាបន្ទាន់នៃការយកសំរាម សំណល់រឹងឧស្សាហកម្មមកចាក់ស្តុកនៅទីតាំងនេះជាបន្តទៅទៀតចាប់ពីថ្ងៃនេះតទៅ ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយរហូតដល់មានលិខិតបទដ្ឋានអនុញ្ញាត្តជាគោលការណ៍
+ ចំពោះសំណល់ឧស្សាហកម្ម របស់គ្រប់រោងចក្រដែលយកមកដាក់ស្តុកនៅទីតាំងដីនេះ ត្រូវប្រើប្រាស់ក្រុមហ៊ុន ប្រមូលសេវា និងដឹកជញ្ជូនយកទៅដាក់នៅទីលាន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របច្បាប់
+បើម្ចាស់ទីតាំងមានបំណង់ធ្វើអាជីវកម្មស្តុកសំណល់ឧស្សាហកម្ម ស្ថិតនៅទីតាំងដីនេះ ត្រូវតែរៀបចំស្នើសុំ និងបំពេញនូវរាល់លិខិតបទដ្ឋានគតិយុត្តសម្រាប់ធ្វើជាទីតាំងស្តុកទុកដាក់សំរាមសំណល់រឹងឧស្សាហកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅថ្នាក់ជាតិ ដែលជាសមត្ថកិច្ចរបស់ក្រសួងបរិស្ថានក្នុងការពិនិត្យ និងសម្រេច ស្រប តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ៕