ថ្ងៃទី ២១ ខែកញ្ញា ២០២៤ មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ ដឹកនាំដោយលោក នួន ណាក់ នាយសេនាធិការរង និងសហគមន៍ភ្នំបល័្លង្គចំនួន១នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ បានចុះល្បាតដល់ចំណុចផ្លូវបេងUTM0439938-1468550 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះ ករណីលួចកាប់រុករាន ទន្រ្ទានដីព្រៃដើម្បីយកធ្ចើជាកម្មសិទ្ធិ១កន្លែង ដែលបង្កឡើងដោយអញ្ញាតជន មានទំហំផ្ទៃដីប្រមាណជា ៣,០៦ហិកតា ទីតាំងដីមានដាំដំឡូងរយៈពេលប្រហែល៥ឆ្នាំ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ៕