នៅថ្ងៃទី ២៧ ខែវិច្ឆិកា ២០២៤ លោក ធិន សម្បត្តិ មន្រ្តីការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលើសំណើរសុំបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ និង ផលិតសម្ភារៈបន្ទាប់បន្សំ អុីធើណល ក្លៅដ៍ ហ្វេសិន (ខេមបូឌា) ឯ.ក ETERNAL CLOUD FASHION (CAMBODIA) CO., LTD ដែលមានទីតាំងស្ថិតនៅ ផ្លូវបេតុង ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។
ក្រុមការងារនៃមន្ទីរបរិស្ថាន បានសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ចុះអធិការកិច្ច ដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋពាក់ពន្ធ័និងការបង្ហូរទឹកកខ្វក់ចូលស្រះទឹក និងក្លិនស្អុយចេញពីបង្គន់ ស្ថិតនៅភូមិឆេះរទេះខាងកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ចំណែកក្រុមការងារចុះខណ្ឌពោធីសែនជ័យ បានសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ចុះអធិការកិច្ចសិប្បកម្មលួង ម៊ី អ៊ែត វើថាយស៊ីង ប្រូសេស៊ីង ឯ.ក បានបង្គប់ទុយោបង្ហូរទឹកកខ្វក់មកលើផ្លូវបណ្ដាលឲ្យលិចផ្លូវលេខ១៧ ដែលស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធីសែនជ័យ ៕