១.បានចូលរួមជំនួបជាមួយគណៈប្រតិភូចូលរួមវេទិកាថ្នាក់តំបន់ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភសម្រាប់អនាគត ក្រោមអធិបតីភាព ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។
២.បានសហការជាមួយសាលាធ្វើយុទ្ធនាការ
«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
«កម្ពុជាស្អាត ខ្មែរធ្វើបាន»
-សាលាបឋមសិក្សាបឹងជ័រ ស្ថិតនៅឃុំព្រៃទឺង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង អ្នកចូលរួមសរុប៥៥១នាក់។
៣. បានផ្សព្វផ្សាយពីសកម្មភាពមន្ទីរនិងព័ត៌មានបរិស្ថានជូនដល់ប្រជាពលរដ្ឋ តាមប្រព័ន្ធបណ្តាញសង្គម។
៤. បានចុះពិនិត្យសកម្មភាពការប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនរបស់ក្រុមហ៊ុនស៊ីនទ្រី ទៅចាក់នៅទីលានចាក់សំរាមក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕