ថ្ងៃទី ២០ កុម្ភៈ ២០២៥ លោក អ៊ីវ ស៊ីយ៉េង ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោក គឺង កោសល្យមុនី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានដឹកនាំក្រុមការងារមន្ទីរ ៖
-ពេលរសៀល
សហការជាមួយ លោកនាយករដ្ឋបាល និងមន្ត្រីការិយាល័យពាក់ព័ន្ធស្រុកស្រីសន្ធ ចុះវាយតម្លៃគុណវុឌ្ឍិមេត្រីភាពបរិស្ថានបានចំនួន០២ ទីតាំង រួមមាន:
+សាលាបឋមសិក្សា ព្រែកដំបូក ស្ថិតក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក
+វត្តប្រាសាទវដ្តី ស្ថិតក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។
-ពេលព្រឹក
ស្រុកកោះសូទិនមានការចូលរួមពីលោក ហ៊ុល សារ៉ន អភិបាលរងនៃគណៈអភិបាលស្រុក បានធ្វើការអប់រំផ្សព្វផ្សាយបរិស្ថាន ស្របតាមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិ គ្មានសំរាមប្លាស្ទិក” ដល់មេភូមិទាំង១៣ភូមិ និងប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ដោយបានអប់រំផ្សព្វផ្សាយនៅសាលាឃុំពាមប្រធ្នោះ និងបានចុះសំអាតបរិស្ថានតាមដងផ្លូវ និងណែនាំដល់អាជីវករលក់ដូរនៅផ្សារជីហែ អោយចូលរួមជួយសំអាត និងទុកដាក់សំរាមអោយបានត្រឹមត្រូវ ដោយមានអ្នកចូលរួមសរុបចំនួន ៤១ នាក់ ស្រី០៨នាក់ ៕