លោកអនុប្រធានការិល័យបានដឹកនាំមន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលស្ពានចំនួន០១នាក់ចូលរួមពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិរាជជន្ទល់ ភូមិរវៀងថ្មី ភូមិស្រែខ្វាវ ភូមិគោកក្នាំង ភូមិគោកចាស់ ភូមិជំនុំរាជ្យ ភូមិស្លាត ភូមិស្រែប្រាំង ភូមិរណ្តាស ភូមិរលំ និងភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលពីលោក ភន់ សុខុម អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប លោក លោកស្រីជា ប្រធានអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋទាំង១១ភូមិ នៅក្នុងបរិវេណវត្តសុវណ្ណារាម(ហៅវត្តចេកក្អូវ) នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ៕