ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មន្ត្រីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន១នាក់បានចូលរួម ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធស្ថិតនៅក្នុងភូមិបង្កោង ភូមិត្រពាំងវែង ភូមិយាង ភូមិតាប៉ាង ភូមិល្បើក ភូមិគោកពោធិនិងភូមិក្ដីរុន នៅបរិវេណវត្តរុនរង្សី ក្រោមអធិបតីភាពលោក សាន ណារិទ្ធ អភិបាលរងនៃគណៈអភិបាល ស្រុកពួក លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគររូនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមានអ្នកចូលរួមសរុបចំនួនប្រមាណជា១៨០នាក់ ៕