ថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំសង្កែ ចំនួន ២នាក់ ចុះល្បាតចំណុច ជើងភ្នំបារ៉ាយណ៍ អូរក្រៅ អូរកណ្ដោលនិយាម កាលេខ ៥៧៧៦១១-១៥៥៦៦៧១ ស្ថិតក្នុងភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានជួបទីតាំងកាប់រុករាន ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាត ចំនួន០២ទីតាំង វិធានការណ៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ។
-នៅថ្ងៃដដែល មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន ២នាក់ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការត្រពាំងព្រីង ចំនួន ១នាក់ សហការជាមួយកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន ២នាក់ បានចុះល្បាតចំណុច ព្រៃទល់ ត្រពាំងបាយសំណុំ ព្រៃខ្លាក្រហឹម ទំនប់ថ្ម និយាមកាលេខ ៥៥៥៤២៨-១៥៤២៣៩៧ ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានប្រទះឃើញសត្វ ត្រដក់ចំនួន ៣ក្បាល ។
– មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ ចំនួន ៣នាក់ មន្ត្រីឧទ្យានុរក្សក្រុមអន្តរាគមន៍ ចំនួន០២នាក់ ចុះល្បាតចំណុច ត្រាចឆេះ អូរដាច់កន្តោប អូរជ្រៅ និយាមកាលេខ ៥០៨៣០៨-១៥៣២៣២០ ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដកហូតបាន ដុំឆក់ត្រី ចំនួន ១គ្រឿង អាគុយ ចំនួន០១គ្រាប់ វត្ថុតាងរក្សាទុកនៅស្នាក់ការអូរកក់ ៕