មន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា និងមន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បាន ចុះសិក្សាស្រាវជ្រាវចំណុចបឹងបន្ថែមដែលមិនទាន់មាននៅក្នុងផែនទី ដើម្បីដាក់បញ្ចូលក្នុងផែនទី និងត្រួតពិនិត្យមើលស្ថានភាពគម្របព្រៃឈើលិចទឹកជុំវិញតំបន់រ៉ាមសារព្រែកទាល់ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។
ជាលទ្ធផលក្រុមការងារសម្រេចបាន ក្នុងការចុះត្រួតពិនិត្យបឹងតូចធំ បានចំនួន១៨ចំណុចបន្ថែមទៀត៕